Hebrews 6

1ដូច្នេះចូរ​យើង​ចេញពី​សេចក្ដី​បង្រៀនបឋមអំពី​ព្រះ​គ្រិស្ដ​ហើយ​ឆ្ពោះទៅ​កាន់​ភាព​គ្រប់លក្ខណ៍កុំ​ឲ្យ​យើង​ចាក់គ្រឹះម្ដងទៀតឡើយ​ដូចជា​ខាងឯ​ការ​ប្រែចិត្ដចេញពីកិច្ចការ​របស់​សេចក្ដី​ស្លាប់ជំនឿលើព្រះជាម្ចាស់ 2សេចក្ដីបង្រៀន​អំពី​ពិធីជ្រមុជទឹក​ពិធី​ដាក់ដៃ​ការ​រស់​ពី​ស្លាប់​ឡើង​វិញនិង​ការ​ជំនុំជម្រះអស់កល្បជានិច្ច 3បើព្រះជាម្ចាស់អនុញ្ញាត​នោះ​យើង​នឹង​ធ្វើ​ការ​នេះ 4ដ្បិតអស់​អ្នកដែល​បាន​ទទួល​ពន្លឺ​ម្ដងហើយព្រមទាំង​បាន​ភ្លក់អំណោយទានពីស្ថានសួគ៌​បាន​ត្រលប់ជាដៃគូ​នឹង​ព្រះ​វិញ្ញាណបរិសុទ្ធ 5បានភ្លក់ព្រះបន្ទូល​ដ៏​ល្អ​របស់​ព្រះជាម្ចាស់និងអំណាច​នៃ​លោក​ខាង​មុខ​រួច​ហើយ 6ប៉ុន្ដែបាន​ធ្លាក់ចុះ​វិញ​អ្នក​ទាំងនោះ​មិន​អាច​ប្រែចិត្តជាថ្មីម្ដងទៀត​បាន​ឡើយ​ព្រោះ​ពួកគេ​បាន​ឆ្កាង​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់សាជាថ្មីទាំងធ្វើ​ឲ្យ​ព្រះអង្គ​អាម៉ាស់​ជា​សាធារណៈ​ទៀត​ផង។ 7ដ្បិតដីណាស្រូបទឹកភ្លៀង​ដែល​ធ្លាក់​មក​ជា​ញឹកញាប់ហើយបង្កើតដំណាំ​ដ៏​មាន​ប្រយោជន៍ដល់​អស់​អ្នកភ្ជួររាស់​ដី​នោះ​ក៏ទទួលបាន​ព្រះ​ពរមកពីព្រះជាម្ចាស់ដែរ 8ប៉ុន្ដែបើ​ដី​នោះ​ដុះ​សុទ្ធតែ​បន្លានិងកន្ដ្រើយវិញ​ដី​នោះ​គ្មាន​តម្លៃ​សោះ​ឡើយ​បន្ដិចទៀត​នឹង​ត្រូវ​បណ្ដាសារ​ហើយ​នៅ​ទីបញ្ចប់​ត្រូវ​គេ​ដុតចោលតែម្ដង 9បងប្អូនជា​ទី​ស្រលាញ់​អើយ! ​ទោះបី​យើង​និយាយបែបនេះក៏ដោយក៏​យើង​ជឿ​ជាក់​ថា​មាន​សេចក្ដី​ដ៏​ប្រសើរជាង​ដែល​ទាក់ទងនឹង​សេចក្ដី​សង្គ្រោះសម្រាប់អ្នករាល់គ្នា 10ដ្បិតព្រះជាម្ចាស់មិនមែនអយុត្តិធម៌ទេ​ព្រះអង្គ​មិន​ភ្លេចកិច្ចការ​របស់​អ្នករាល់គ្នា​សេចក្ដី​ស្រលាញ់ដែល​អ្នករាល់គ្នា​បាន​បង្ហាញចំពោះ​ព្រះ​នាមរបស់ព្រះអង្គ​ឡើយ​គឺ​ការ​ដែល​អ្នករាល់គ្នា​បាន​បម្រើពួកបរិសុទ្ធហើយ​នៅ​តែ​បម្រើ​ត​ទៅ​ទៀត​នោះ។ 11យើងចង់ឲ្យអ្នករាល់គ្នាបង្ហាញ​សេចក្ដី​ឧស្សាហ៍ដដែលដើម្បី​ឲ្យ​បាន​ជឿ​ជាក់​ទាំងស្រុងលើ​សេចក្ដី​សង្ឃឹមរហូតដល់ទីបញ្ចប់ 12ដើម្បីកុំ​ឲ្យ​អ្នករាល់គ្នា​ត្រលប់ជាខ្ជិលច្រអូសឡើយផ្ទុយទៅវិញ​ជា​អ្នក​យកតម្រាប់តាម​អស់​អ្នកដែលទទួល​បាន​សេចក្ដី​សន្យា​ទុកជា​មរតកដោយសារជំនឿនិង​សេចក្ដី​អត់ធ្មត់ 13នៅពេលព្រះជាម្ចាស់សន្យាជាមួយ​លោក​អ័ប្រាហាំ​ព្រះអង្គ​បាន​ស្បថនឹងអង្គទ្រង់ព្រោះគ្មានអ្នកណា​ធំ​ជាង​ព្រះអង្គ​ដែល​ព្រះអង្គ​ត្រូវ​ស្បថនឹង​គេ​ឡើយ 14ព្រះអង្គមានបន្ទូលថា៖ ​«យើង​ប្រាកដជា​នឹង​ប្រទាន​ពរជាច្រើន​ដល់​អ្នកហើយ​យើង​ប្រាកដជា​នឹង​ធ្វើ​ឲ្យ​ពូជ​របស់​អ្នកកើនចំនួនច្រើនឡើង»។ 15ដូច្នេះក្រោយពី​លោក​អ័ប្រាហាំ​បាន​អត់ធ្មត់​យ៉ាង​យូរ​គាត់​ក៏​បាន​ទទួល​តាម​សេចក្ដី​សន្យា 16ដ្បិតមនុស្ស​តែងតែ​ស្បថ​នឹង​អ្នកដែល​ធំ​ជាង​ខ្លួន​ហើយគេ​ចាត់​ទុកសម្បថនោះ​ថា​បានការដើម្បីបញ្ចប់ទំនាស់គ្រប់បែបយ៉ាង 17ដូច្នេះព្រះជាម្ចាស់ចង់បង្ហាញ​អស់​អ្នក​ស្នង​មរតកតាម​សេចក្ដី​សន្យា​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់ពីបំណងដែល​មិន​ចេះ​ប្រែប្រួលរបស់ព្រះអង្គ​ហេតុនេះ​ហើយ​បានជា​ព្រះអង្គ​ធានា​ដោយ​ព្រះ​បន្ទូល​សម្បថ 18ហើយដោយសារសេចក្ដីពីរយ៉ាង​ដ៏​មិន​ចេះ​ប្រែប្រួល​ដែល​ព្រះជាម្ចាស់​មិន​អាច​កុហក​បាន​នេះ​នោះ​យើង​ដែល​បាន​រត់​មក​ជ្រកកោន​ដើម្បី​ឈោង​ចាប់យក​សេចក្ដី​សង្ឃឹម​ដែល​បាន​ដាក់​នៅ​ចំពោះ​មុខ​អាច​ទទួលបាន​ការ​កម្សាន្ដចិត្ដយ៉ាងខ្លាំង 19យើងមាន​សេចក្ដី​សង្ឃឹម​នេះប្រៀបដូចជាយុថ្កាដ៏​ជាប់​មាំមួនរបស់ព្រលឹង។ ​សេចក្ដី​សង្ឃឹម​នេះ​បាន​ចូលទៅខាងក្នុងវាំងនន 20ជាកន្លែងដែល​ព្រះ​យេស៊ូ​បាន​យាង​ចូល​ទៅ​មុន​ជំនួសយើង​រួច​ព្រះអង្គ​បាន​ត្រលប់ជា​សម្ដេច​សង្ឃដូច​លោក​ម៉ិលគីស្សាដែករហូតអស់កល្បជានិច្ច
Copyright information for KhmKCB